Home សង្គម ក្រុមអ្នកអភិរក្ស ប្រទះឃើញបក្សីត្រយងចំពុះស្លាបព្រា នៅតំបន់អភិរក្សសត្វខ្សឹបជីក្រែ

ក្រុមអ្នកអភិរក្ស ប្រទះឃើញបក្សីត្រយងចំពុះស្លាបព្រា នៅតំបន់អភិរក្សសត្វខ្សឹបជីក្រែ

0

ភ្នំពេញ៖ លោក ស៊ុម ភារុណ ប្រធានកម្មវិធី នៃអង្គការ WCS ប្រចាំតំបន់ទេសភាពទំនាប ទន្លេសាប បានឱ្យដឹងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះថា ក្រុមការងារអភិរក្សរបស់ខ្លួន ប្រទះ បក្សី ត្រយងចំពុះស្លាបព្រា (Platalea leucorodia) នៅតំបន់អភិរក្សសត្វខ្សឹបជីក្រែង ក្នុងខេត្ត សៀមរាប ដែលជាផ្នែកមួយនៃតំបន់ការពារទេសភាពទំនាប ទន្លេសាបខាងជើង ដោយក្រុម អង្កេតតាមដានជីវចម្រុះប្រចាំតំបន់ទន្លេសាប នៃអង្គការ WCS។ នេះជាលើកទី៦ ហើយ ដែលក្រុមអ្នកអភិរក្សបានប្រទះឃើញ និងកត់ត្រា។

លោកបន្តថា កំណត់ត្រាទីមួយ ត្រូវបានប្រទះឃើញនៅតំបន់ការពារទេសភាព អាង ត្រពាំងថ្មក្នុងឆ្នាំ២០០៣ កំណត់ត្រាទីពីរ នៅតំបន់រ៉ាមសារព្រែកទាល់ក្នុងឆ្នាំ២០០៤ និងមាន របាយការណ៍មួយទៀតត្រូវបានកត់ត្រានៅឆ្នាំ២០០៥ ហើយកំណត់ត្រាទី៤ គឺនៅក្បែតំបន់ ភ្នំក្រោម ក្នុងក្រុងសៀមរាបនៅឆ្នាំ២០១២ និងលើកទី៥ នៅតំបន់ការពារទេសភាព អាងត្រពាំងថ្ម នៅឆ្នាំ២០១៥។

ទាក់ទិននឹងគម្លាតឆ្នាំនៃការប្រទះឃើញប្រភេទសត្វនេះ លោក ស៊ុម ភារុណ ប្រធាន កម្មវិធី នៃអង្គការ WCS ប្រចាំតំបន់ទេសភាពទំនាបទន្លេសាប បានឱ្យដឹងថា «តាមរយៈ គម្រោងទន្លេសាប យើងដែលគាំទ្រដោយសហភាពអ៊ឺរ៉ុប និងមូលនិធិ Margaret A. Cargill Philanthropies ក្រុមការងារតាមដានជីវចម្រុះមូលដ្ឋាន បានបញ្ជាក់អំពីវត្តមាននៃសត្វត្រយង ចំពុះស្លាបព្រានេះ អាចជាការវិលត្រឡប់មកកាន់ទីជម្រករកចំណីនៅតំបន់ដីសើមជុំវិញ បឹងទន្លេសាប និងតំបន់ដីសណ្ដទន្លេមេគង្គក្រោម ការកត់ត្រាលើកដំបូងចាប់តាំងពីឆ្នាំ២០១៥ មក។ ទោះយ៉ាងណាក៏ដោយ ដោយសារភាពកម្រ ឱកាសនៃការប្រទះឃើញប្រភេទសត្វ នេះគឺនៅមានកម្រិតទាប។ បញ្ហាប្រឈមមួយទៀតគឺ សត្វនេះតែងតែស្វែងរកចំណី របស់វាជា មួយនឹងប្រភេទសត្វផ្សេងទៀតដូចជា រនៀលពណ៌ (Mycteria leucocephala) និង និងត្រយង ខ្លួនស (Threskiornis melanocéphalus)ជាដើម ដែលបង្កការលំបាកយ៉ាងខ្លាំងសម្រាប់ ក្រុម នៅវាលក្នុងការអង្កេត និងការកំណត់អត្តសញ្ញាណ»។

សត្វត្រយងចំពុះស្លាបព្រា ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់ IUCN ជាប្រភេទរង គ្រោះតិចតួចបំផុត ប៉ុន្តែវាកម្រមានណាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រភេទសត្វនេះ មានវត្តច្រើននៅក្នុងទ្វីបអឺរ៉ុប អាហ្រ្វិក និងអាស៊ី ហើយជាធម្មតាធ្វើទេសន្តរប្រវេសន៍ទៅកាន់ តំបន់ដីសើម នៅអាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌា។ ការមើលឃើញនេះបង្ហាញពីភាព សម្បូរ បែបនៃឋានប្រព័ន្ធដ៏អស្ចារ្យនៃទីជម្រកតំបន់ដីសើមទឹកសាប និងការប្តេជ្ញាចិត្តរបស់សហគមន៍ មូលដ្ឋានក្នុងការអភិរក្សតំបន់ដីសើមទាំងនេះសម្រាប់សត្វស្លាបទឹកធំៗ។ ដូច្នេះ វាមានសារៈ សំខាន់ណាស់ក្នុងការការពារ និងអភិរក្សទីជម្រកនេះ ដើម្បីជាប្រយោជន៍ដល់ជីវចម្រុះ និងសហគមន៍៕

ប្រភព៖ AKP

Previous articleសាលា​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ម្ចាស់​គម្រោង​វិនិយោគទន់ ក្រុមហ៊ុន​អ​និ​ជន OCIC ខិតខំ​បញ្ចប់​ការងារ​សេសសល់ ស្ពាន​កោះន​រា
Next articleក្លឹប West Ham បន្តតាមដានស្ថានភាពរបស់កីឡាករ Man Utd ម្នាក់នេះ