សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំត្រូវផ្តល់ការឯកភាព ដើម្បីដកទ័ពយើងចេញពីម៉ាលី ដោយសារអសន្តិសុខក្នុងតំបន់

0

កំពង់ចាម៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា សូម្បីកងទ័ពអង្គការសហប្រជាជាតិ(UN)ដែលមានកងទ័ពកម្ពុជាក្នុងនោះក៏ត្រូវបង្ខំចិត្តដកទ័ពចេញពីប្រទេសម៉ាលីដែរដោយសារតែសង្គ្រាមបានបង្កឱ្យអសន្តិសុខក្នុងតំបន់។ ការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន ១២ ០៦០ នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានប្រទេសណាមួយ សប្បាយរីករាយនៅពេលដែលខ្លួន អសន្តិសុខទេ គ្មានប្រទេសណាមួយសប្បាយ នៅពេលដែលប្រទេសរបស់ខ្លួន ធ្លាក់ក្នុងភ្លើងសង្គ្រាមទេ កុំថាប្រទេសអ្នកមាន ប្រទេសអ្នកមាន។ សម្តេចធិបតីថ្លែងបញ្ជាក់ថា នៅអារ៉ាប់ នៅអ៊ីស្រាអែល ដែលជាប្រទេសអ្នកមាន តែឥឡូវវាយគ្នារាល់ថ្ងៃ មិនបានសុខទេ ប្រទេសរុស្ស៊ី ប្រទេសអ៊ុយក្រែន វាយគ្នា សុទ្ធតែប្រទេសអ្នកមានមិនបានក្តីសុខទេ។ ប្រទេសច្រើនណាស់នៅអាហ្វ្រិក ប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ាបានវាយប្រហារគ្នា។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ “ប៉ុន្មានថ្ងៃមុនខ្ញុំត្រូវផ្តល់ការឯកភាព ដើម្បីដកទ័ពយើងចេញពីម៉ាលី ដោយសារ UN ចាប់ផ្តើមជម្លៀសទ័ព ព្រោះបាត់ពីតំបន់ខ្លះ ដោយសារកន្លែងនោះ វានៅលែងបាន ទ័ព UN មួកខៀវ ក៏គេវាយដែរ»។

សម្ដេចធិបតីបានលើកឡើងឱ្យដឹងទៀតថា៖ «អត់ស្គាល់ទ័ពអ៊ុនតាក់ កាលជំនាន់អ៊ុនតាក់នៅនេះ យើងនៅនោះ UN ត្រូវសម្រេចដកកងទ័ព ប៉ុន្មានម៉ឺននាក់ ក្នុងនោះមានទ័ពយើងជិត១០០នាក់នៅទីនោះ បញ្ជាឱ្យដកទ័ពហើយកម្ទេចចោលសម្ភារទាំងអស់ ឡានយើងអាកាំម៉ាស់ ប៉ុន្មានគ្រឿង មួយគ្រឿង ១០ម៉ឺនជាង ត្រូវយកអេស្កាវាទ័រវាយចោលនៅនឹងកន្លែង កម្ទេចចោលទាំងអស់។ ហ្នឹងហើយ ប្រសិនបើវាបាត់សន្តិភាព សូម្បីអង្គការសហប្រជាជាតិក៏ដកថយដែរ»៕

ប្រភព៖ AKP