សម្តេចធិបតី ស្នើឱ្យក្រសួងសុខាភិបាល សហការជាមួយនឹងក្រសួងប្រៃសណីយ៍ ដើម្បីព​ន្លឿ​ន​​ការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងវិស័យ​សុ​ខា​ភិបាល

0

ភ្នំពេញ៖ «ក្រសួងសុខាភិបាលត្រូវសហការជាមួយនឹងក្រ​សួ​ង​ប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងក្របខ័ណ្ឌនគណៈកម្មាធិការឌីជីថល ដើម្បីពន្លឿនការ ប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងវិស័យ​សុ​ខា​ភិបាលទាំងមូលជាពិសេសនៅគ្រប់​មន្ទី​រពេ​ទ្យ​នៅ​ថ្នា​ក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រ​មទាំ​ងជំរុ​ញ​កា​​របណ្ដុះបណ្ដាលឱ្យវេជ្ជបណ្ឌិត គ្រូពេទ្យនិងមន្ត្រី​សុខា​ភិបាលទាំងអស់ យក​ចិត្ត​ទុក​ដា​ក់​ប្រើ​ប្រា​ស់បច្ចេ​កវិទ្យាផ្នែកសុខាភិ​បាល​ឱ្យបា​ន​ទូ​លំ​ទូ​លា​យ»។ នេះជាសំណើរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុង​ពិធី​សម្ពោ​ធដា​ក់​ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព”នាព្រឹកថ្ងៃអង្គារ ១​០​កើត ខែអស្សុជ ឆ្នាំ​ថោះ​​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤​ ខែតុលា ឆ្នាំ២០២៣។

សម្តេចមហាបវរធិបតី ក៏បាន​ស្នើឱ្យក្រសួងសុខាភិបាលស​ហការ​ជាមួ​យស្ថាប័​នពា​ក់ព័​ន្ធដ​ទៃ​ទៀ​​​តតាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គ​មដើម្បី​ពន្លឿន​ការ​ដាក់​ចេញ​ផែនទី​បង្ហា​ញផ្លូ​វឆ្ពោះ​ទៅ​​​​ការគ្រប់ដណ្ដប់បញ្ហាសុខភាពជាសកលនៅកម្ពុជា។

«ផែន​ទីបង្ហាញផ្លូវនេះចាំបា​ច់ត្រូ​វមា​ន​ស​​​ង្គ​តិ​ភាព​ជាមួ​យនឹ​ង​ក្រ​ប​ខ័​ណ្ឌគោលនយោបាយ យុ​ទ្ធ​សា​​ស្ត្រ​ដទៃទៀត ជា​ពិសេ​សយុ​ទ្ធសា​ស្រ្ត​​ជាតិស្ដីពីកា​រអនុវត្ត​សេ​ដ្ឋ​កិ​ច្ចក្រៅ​ប្រព័​ន្ធដែ​លទើ​ប​តែ​បា​​ន​ដាក់ចេញហើយ អាទិភា​ព​ច​ម្ប​ង​បំ​ផុ​ត​ទៅដ​ល់ទៅ​លើ​ការសម្របសម្រួលកា​រលំ​បាក​រប​ស់​ប្រ​​​ជាជន ខ​ណៈដែលពួកគាត់​ទ​ទួ​ល​បា​ន​នូវសេវាសុខាភិបាលមួយប្រកបដោយគុណភាព»។ ​នេះជាការបញ្ជាក់បន្ថែមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

ប្រភព៖ AKP