សម្តេចធិបតី ផ្តល់អនុសាសន៍៦ចំណុចដល់ក្រសួងសុខាភិបាល

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ផ្ត​ល់អ​នុសា​សន៍៦ ចំណុចជូនថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋ​បាល​ថ្នាក់​ក្រោម​ជា​តិ។

ការផ្ដល់អ​នុសា​សន៍នេះធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព”នាព្រឹកថ្ងៃអង្គារ ១​០​កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤​ ខែតុលា ឆ្នាំ២០២៣។

អ​នុសា​សន៍ទាំងនោះមានដូចជា៖​ ១.ក្រសួងសុ​ខាភិ​បាលត្រូ​វគិ​តគូរនិ​ង​យក​ចិត្ត​ទុក​ដា​ក់​ក្នុ​ង​កា​រ​លើ​កកម្ពស់គុណភាពសេវាសុខាភិបាលនៅថ្នាក់ក្រោមជាតិជាពិសេសពង្រឹងមណ្ឌល សុខ​ភា​ព​​និងពេទ្យបង្អែកដើម្បីផ្ដល់សេវាមូលដ្ឋានជូនប្រជាពលរដ្ឋ ក៏ដូ​ចជាពង្រឹងមន្ទីរពេទ្យខេ​ត្តឱ្យ​ក្លា​យ ទៅជាមន្ទីរពេទ្យឈានមុខដែលមានសមត្ថភាពខ្ពស់សមមូលនិងមន្ទីរពេ ទ្យនៅ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ នៅក្នុងការពិនិត្យនិងព្យាបាលជំងឺនិងផ្ដល់សេវាសុខភាព សេវាសុខាភិបាលនា​នា គោ​ល​ដៅបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសុខាភិបាលផងនិងកាត់បន្ថយចំណាយ​ការ​ធ្វើ​ដំ​ណើ​រ​មកទទួលសេវារបស់ប្រជាពលរដ្ឋ។

ទី២.លើកទឹកចិត្តឱ្យបន្តលើក កម្ពស់និងពង្រឹងកិច្ចសហការជាមួយនឹងក្រ​សួងស្ថា​ប័នដើ​ម្បីធា​នា​ប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីមូលនិធិសមធម៌សម្រាប់​គ្រួសារ​ក្រីក្រនិ​ងគ​ម្រោងបេឡា​ស​ន្តិ​សុ​ខសង្គមផ្នែកថែទាំសុខភាពជាពិសេសត្រូវធានាឱ្យបាន​ថា គ្មានប្រជាពលរ​ដ្ឋណា​ម្នាក់​ត្រូ​វ​បា​ន​​បដិសេធការទទួលបានសេវា​ថែទាំសុខភាពដោយសារតែគ្មានល​ទ្ធភាព​បង់​ថ្លៃសេវា​នោះឡើ​យ។

៣.ក្រសួងសុខាភិបាលត្រូវពង្រឹងឱ្យបានជាអតិបរិមានូវយន្តការនៃការផ្ដល់សេវា​សុខាភិបា​ល​ទាំ​​ងរដ្ឋនិងឯកជនក៏ដូចជាការពង្រឹងការបណ្ដុះបណ្ដាលជំនាញទាំងផ្នែកសុខាភិបាល​និង​ជំ​នា​ញ​ទន់ និងលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិតគ្រូពេទ្យ បុគ្គ​លិក​ថែទាំ​វេជ្ជ​សា​ស្ត្រទាំ​ង​អស់សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ជាពិសេសការធ្វើអាទិភាវូបនីយក​ម្មលើកា​រស​ង្គ្រោះ​ជី​វិតមនុស្សលើសពីអ្វីៗទាំងអស់ដោយប្រកាន់ភ្ជាប់នូវក្រមសីលធម៌ ព្រោះថាអាជីពជាចម្ប​ង​រ​បស់អ្នកទាំងអស់គ្នាគឺសង្គ្រោះជីវិតប្រជាពលរដ្ឋទូទៅដែលខ្ញុំហៅថាអាជីពទេវតា។ ដែ​លត​ម្រូ​វ​ឱ្យមានការសង្គ្រោះជីវិតប្រាកដដោយទឹកចិត្តបរិសុទ្ធ ការទទួលខុសត្រូវគោរពស្រឡាញ់ អ្ន​ក​ជំ​ងឺក៏ដូចអ្នកមកទទួលសេវាសុខាភិបាលដូចជាសមាជិកក្រុមគ្រួសាររបស់ខ្លួន ។

៤.ក្រសួងសុខាភិបាលត្រូវសហការជាមួយក្រសួងពាក់ព័ន្ធជាពិសេស ក្រសួ​ងពា​ណិ​ជ្ជ​ក​ម្ម​ក្រ​សួ​ងមហាផ្ទៃ ក្រសួងអប់រំយុវជននិងកីឡា និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករក៏ដូច ជា​ក្រ​សួ​ង​ស្ថា​ប័នពាក់ព័ន្ធនានា រួមគ្នាកំណត់សកម្មភាពជាក់លាក់ដើ ម្បីទ​ប់ស្កា​ត់និ​ងព​ង្រឹងការគ្រប់​គ្រង​កា​រផលិតកាកែវច្នៃផលិតនាំចូលម្ហូបអាហារ និង​គ្រឿងបរិភោគក៏ដូចជាថ្នាំសង្កូ​វដែល​មាន​ប៉ះ​ពា​ល់ផលវិជ្ជ មានដល់សុខភាពរបស់ប្រជាពលរដ្ឋ ។ យន្តការអន្តរក្រសួងនេះក៏ត្រូវជំរុញ​កា​រ​ផ្ស​ព្វផ្សាយនិងអប់រំលើម្ហូបអាហារគ្រឿងបរិភោគដែលមានផលប៉ះ ពាល់វិជ្ជមានទាំងនោះ យើ​ង​មិនចង់ឃើញសុខភាពរបស់ប្រជាពលរដ្ឋ យើងត្រូវបានបំផ្លាញដោយសារម្ហូបអា​ហារ​គ្រឿ​ង​បរិភោគនិងថ្នាំសង្កូវដែលគ្មានគុណភាពនោះទេ។

៥.ក្រសួងសុខាភិបាលត្រូវសហការជាមួយនឹងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងក្របខ័ណ្ឌនគណៈកម្មាធិការឌីជីថល ដើម្បីពន្លឿនការ ប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងវិស័យ​សុ​ខា​ភិបាលទាំងមូលជាពិសេសនៅគ្រប់មន្ទីរពេទ្យនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រ​មទាំ​ងជំរុ​ញ​កា​​របណ្ដុះបណ្ដាលឱ្យវេជ្ជបណ្ឌិត គ្រូពេទ្យនិងមន្ត្រីសុខាភិបាលទាំងអស់ យក​ចិត្ត​ទុក​ដា​ក់​ប្រើ​ប្រា​ស់បច្ចេកវិទ្យាផ្នែកសុខាភិបាលឱ្យបានទូលំទូលាយ។

៦. សូមឱ្យក្រសួងសុខាភិបាលសហការជាមួយស្ថាប័នពាក់ព័ន្ធដទៃទៀតតាមរយៈក្រុ​មប្រឹ​ក្សា​ជា​​តិគាំពារសង្គមដើម្បីពន្លឿនការដាក់ចេញផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្រប់ដណ្ដប់ប​ញ្ហាសុ​ខភា​ព​ជាសកលនៅកម្ពុជា។  ផែនទីបង្ហាញផ្លូវនេះចាំបា​ច់ត្រូ​វមានសង្គតភាពជាមួយនឹង​ក្រប​ខ័​ណ្ឌ​គោលនយោបាយ យុទ្ធសាស្ត្រដទៃទៀត ជាពិសេសយុទ្ធសាស្រ្ត​ជាតិស្ដី​ពីការ​អនុវត្ត​សេដ្ឋ​កិ​ច្ចក្រៅប្រព័ន្ធដែលទើបតែបានដាក់ចេញហើយ អាទិភាពចម្បងបំផុតទៅដល់ទៅលើកា​រ​ស​ម្រ​ប​សម្រួលការលំ​បា​ករបស់ប្រជាជន ខណៈដែលពួកគាត់ទទួ​លបាននូ​វសេវា​សុខា​ភិ​បា​ល​មួ​យ​ប្រកបដោយគុណភាព៕

ប្រភព៖ AKP