Home សង្គម សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ តម្រូវការសំខាន់បំផុត របស់ប្រជាជន​ គឺបញ្ហាសុខភាព​

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ តម្រូវការសំខាន់បំផុត របស់ប្រជាជន​ គឺបញ្ហាសុខភាព​

0

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ទំហំនៃតម្រូវការរបស់ប្រជាជន មិនមែនតែហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្ដែអ្វីដែលសំខាន់បំផុតនោះ គឺបញ្ហាសុខភាព និងជីវភាពរស់នៅ។ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីក វិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ» នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំ «មន្ទីរពេទ្យជាតិតេជោសន្តិភាព» នាពេលនេះ គឺជាយុទ្ធសាស្រ្ដយូរអង្វែង របស់រាជរដ្ឋាភិបាល និងជាកន្លែងជួយរែកពន់នូវការចាំបាច់ណាមួយ ដែលកម្ពុជាជួបប្រទះនូវជំងឺនានា ។សម្ដេចធិបតី គូសបញ្ជាក់ថា «ប៉ុន្ដែទំហំនៃតម្រូវការរបស់ប្រជាជន មិនមែនត្រូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវនោះទេ ប៉ុន្ដែត្រូវសំខាន់បំផុត គឺ បញ្ហាសុខភាព ជីវភាពរស់នៅ ជាមួយសុខភាព នេះ គឺជាតម្រូវការ អញ្ចឹងហើយការរៀបចំ ពេទ្យលក្ខណៈទ្រង់ទ្រាយធំនេះ គឺជាយុទ្ធសាស្ដ្រយូរអង្វែង សម្រាប់ដោះស្រាយ ចំពោះមុខកំណើនជំងឺផ្សេងៗ»។

សម្ដេច នាយករដ្ឋមន្ដ្រី ថ្លែងបន្តថា ការបន្តជំរុញលើការវិនិយោគ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅតែជាវិស័យ អាទិភាព នៅក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ដែលត្រូវបន្តយក ចិត្តទុកដាក់ខ្ពស់ ដើម្បីសំដៅជំរុញ លើកកម្ពស់ដល់ធនធានមនុស្សរបស់កម្ពុជា៕

ប្រភព៖ AKP

Previous articleសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការងារអាទិភាពរបស់រាជរដ្ឋាភិបាលគឺគិតគូរពីសុខភាពប្រជាពលរដ្ឋជាធំ
Next articleសម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ធនធានមនុស្សគឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប៉ុន្ដែសុខភាពគឺជាកត្តាកំណត់នូវផលិតភាព និងសមត្ថភាពរបស់មនុស្ស