ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺដោយមិនមានការរើសអើង ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព”នាព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នេះ សម្តេចធិបតីបានថ្លែងថា សូមមន្ទីរពេទ្យទាំងអស់ចូលរួមផ្តល់សេវាព្យាបាលជំងឺឱ្យបានល្អដើម្បីលើកម្ពស់សុខភាពប្រជាពលរដ្ឋឱ្យបានល្អ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«ខ្ញុំសូមស្នើសុំឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យក៏ដូចជាវេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាលទាំងអស់សូមយកចិត្តទុកដាក់ខ្ពស់បំផុត ដល់ការព្យបាលអ្នកជំងឺមិនថា ស្ថិតក្នុងកម្រិតណាទេឬមកពីមជ្ឈដ្ឋានណាទេ»។
សូមបញ្ជាក់ថា នៅព្រឹកនេះប្រមុខរាចរដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ “ការពង្រីក វិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ”ផងដែរ៕
ប្រភព៖ AKP