ឧបនាយករដ្ឋមន្ត្រីនេត សាវឿនស្នើឲ្យមានការដកចេញពីក្របខណ្ឌពេលរកឃើញមន្រ្តី នគរបាលណាប្រើប្រាស់និងជាប់ពាក់ព័ន្ធគ្រឿងញៀន

0

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រ យុទ្ធប្រ ឆាំងគ្រឿងញៀនស្នើ ឲ្យមានការដកចេញពី ក្របខណ្ឌ ពេលរកឃើញមន្រ្តីនគរបាលណា ដែលប្រើប្រាស់ និងជាប់ ពាក់ព័ន្ធគ្រឿងញៀន។

ការស្នើបែបនេះក្នុងកិច្ចប្រជុំ ស្តីពីការប្រកាសសមាសភាពបន្ថែម នៃអាជ្ញាធរ ជាតិប្រយុទ្ធប្រ ឆាំងគ្រឿ ងញៀន នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានបញ្ជាក់ថា «យុទ្ធសាស្រ្តរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម ន្រ្តី នៃក ម្ពុជា បានចាត់ទុកគ្រឿងញៀនជាមុំមួយ ឬជាស្នូលមួយក្នុងយុទ្ធសាស្រ្ត បច្ចកោណ របស់រាជរដ្ឋាភិបាល ដោយសម្តេចចាត់ ទុកគ្រឿង ញៀននេះស្មើនឹងសន្តិសុខជាតិ សណ្តាប់ ធ្នាប់សង្គម ដោយសារតែបញ្ហាគ្រឿងញៀននេះហើយ នាពេលអនាគតយុវជនយើង និងស្រុក យើងបាត់បង់សមត្ថភាព បាត់បង់ពលកម្ម បាត់បង់បញ្ញាញាណ និងបាត់បង់ធនធាន មនុស្សជា ដើម»។

ឯកឧត្តមនេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជា តិប្រយុទ្ធប្រឆាំងគ្រឿង ញៀន បានថ្លែងថា ករណីគ្រឿងញៀន ត្រូវបានរាជរ ដ្ឋាភិបាលអាណត្តិទី៧នេះ ចាត់ទុកស្មើនឹង បញ្ហាសន្តិសុខជាតិ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់ឲ្យខាងតែបាន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសថា ប្រទេសកម្ពុជាថ្វីត្បិតតែជាប្រទេស មិនបានកែច្នៃ និងផលិតគ្រឿងញៀនក៏ពិតមែន ប៉ុន្តែកម្ពុជាត្រូវបានគេនាំចេញ និងនាំចូលឆ្លង កាត់ ខណៈបច្ចុប្បន្នមានការកើនឡើងគួរឲ្យព្រួយបារម្ភ ដូច្នេះហើយបាន ជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីបានសម្រេចបង្កើនសមាសភាពបន្ថែ មរហូតដល់២៤ក្រសួងស្ថាប័ នដើម្បីរួមគ្នាទប់ស្កាត់ និងបង្រ្កាប ករណីនេះឲ្យបានក្នុង គោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជាតិទាំងមូល។ ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមបានកោតសរសើរ ដល់ក្រសួងការពារជាតិអនុវ ត្តបានយ៉ាងល្អ នឹងធ្វើការដកឈ្មោះចេញ ពីក្របខណ្ឌក្រោយមន្រ្តីយោធារបស់ ខ្លួនប្រើប្រាស់គ្រឿងញៀននោះ៕

ប្រភព៖ AKP