ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភាបានបង្ហាញការគាំទ្រចំពោះការតភ្ជាប់ផ្លូវល្បឿនលឿន និងផ្លូវរថភ្លេីង រវាងប្រទេសកម្ពុជា- វៀតណាម ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរឯកភាពគ្នា។ ការគាំទ្រនេះខណៈឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣នៅស ណ្ឋាគារសូហ្វីទែលភ្នំពេញ។
ក្នុងជំនួបឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានសម្តែងការពេញចិត្តចំពោះ ប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលជាប្រទេសភូមិផង មានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាប្រពៃណីជាមួយគ្នា។ រហូតមកដល់សព្វថ្ងៃ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការកា ន់តែល្អប្រ សើរជាមួយគ្នាលើគ្រប់វិស័យ។ ឯកឧត្តម បានសម្តែងការអបអរសាទរ និងមានមោទនភាពចំពោះប្រទេសទាំងពីរ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសការសម្រេចបាននូវការរៀបចំខ័ណ្ឌសីមា រវាងប្រទេសទាំងពីរ បានប្រមាណ ៨៤% ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រា ប់អ្នកជំនាន់ក្រោយ និងសង្ឃឹមថាប្រទេសទាំងពីរ និងសម្រេចបាននូវការព្រមព្រៀងលើ ព្រំដែនសីមា ដែលនៅសេសសល់ ក្នុងពេលឆាប់ៗនេះ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះមិត្តវៀតណាម ដែលតែងជួយឧបត្ថម្ភគាំទ្រ ដល់កម្ពុជារាប់តាំងពីការជួយស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។ ជាមួយគ្នានេះ ឯកឧត្តម បានអរគុណចំពោះជំនួយរបស់វៀតណាមក្នុងការសាង សង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា និងបានសំណូមពរដល់ ឯកឧត្តមអគ្គរដ្ឋទូត ជួយជំរុញដោះស្រាយបញ្ហាផ្សេ ងក្នុងការបញ្ចាប់ការងារសាងសង់ឱ្យបានឆាប់។ ឯកឧត្តមបញ្ជាក់ថា៖«ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ រដ្ឋសភាប្រទេសទាំងពីរ បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និតជាមួយគ្នា ក្នុងគ្រប់កម្រិត។ ជាអាទិ៍ ថ្មីៗនេះរដ្ឋសភាប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ បានធ្វើទស្សនកិច្ចសិក្សារួមគ្នា ទៅកាន់តំបន់ត្រីកោណ ដើម្បីស្វែងយល់អំពីត ម្រូវការរបស់ប្រជាជននៃខេត្ត នៅតាមបន្ទាត់ព្រំដែនប្រទេសទាំងបី សំដៅស្វែងរកការអភិវឌ្ឍ រួមគ្នា ប្រែក្លាយតំបន់នេះ ទៅជាតំបន់នៃការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ»។
ចំណែកឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម បានថ្លែងអំណរគុ ណចំពោះ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា ដែលបានអនុញ្ញាឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តម បានអបអរសាទរចំពោះកម្ពុជា ដែលទទួលជោគជ័យក្នុងការរៀប ចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការរៀបចំក្បាលម៉ាស៊ីនដឹកនាំ រដ្ឋសភា និងរដ្ឋាភិបាលថ្មីដោយរលូន។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូត បានស្នើរដ្ឋសភាកម្ពុជា ជំរុញការផ្លាស់ប្តូរទស្ស នកិច្ចថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងបង្កើត យន្តការថ្មីៗបន្ថែមទៀត។ ឯកឧត្តម ក៏បានសំណូមពររដ្ឋសភាកម្ពុជា ជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងទាំង ឡាយ ដែលរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាកន្លងមក ព្រមទាំងបន្តការសហការគ្នាលើ ការឃោ សនាអប់រំ ដើម្បីឱ្យយុវជនជំនាន់ក្រោយបានយល់អំពីទំនាក់ទំនង នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ក្នុងជំនួបឯកឧត្តម វង សូត បានគាំទ្រ និងឯកភាពចំពោះការលើកឡើងរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងបង្ហាញការគាំទ្រចំពោះរដ្ឋាភិបាលទាំងពីរ ក្នុងការតភ្ជាប់ផ្លូ វល្បឿនលឿន និងផ្លូវរថភ្លេីង រវាងប្រទេសទាំងពីរ ដែលផ្តួចផ្តើមឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗ។ ឯកឧត្តម បានគូសបញ្ជាក់ថា៖« នេះជាការរីកចម្រើនថ្មីមួយទៀត ហើយសង្ឃឹមថាប្រទេសទាំងពីរ នឹងសម្រេចបានសមិទ្ធផលទាំងនេះ ក្នុងពេលឆាប់ៗ ដើម្បីជំរុញការអភិវឌ្ឍរួមសម្រាប់ប្រទេសទាំងពីរ កម្ពុជា-វៀតណាម»៕
ប្រភព៖ AKP