បន្ទាយមានជ័យ៖ អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី បានជំរុញក្រុមការងារផ្សាយផ្ទាល់ រួមជាមួយអ្នកសារព័ត៌មានទាំងអស់ ជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍នៃពិធីប្រណាំងទូក បណ្តែត ប្រទីប អកអំបុក សំពះព្រះខែនៅថ្នាក់ខេត្ត ឱ្យបានផុលផុសដែលរដ្ឋបាលខេត្ត បន្ទាយមាន ជ័យ នឹងប្រារព្ធធ្វើឡើងនាពេលខាងមុខនេះ។

ការជំរុញបែបនេះរបស់លោក លី សារី បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីក្រុមការងារវិទ្យុ-ទូរទស្សន៍ ដើម្បីត្រៀមរៀបចំការផ្សាយផ្ទាល់ នៃពិធី បុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ជូនដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមទស្ស នា នាពេលខាងមុខនេះ។

ក្នុងឱកាសនោះលោក លី សារី បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យ ជាតិមានជ័យ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ ជាពិសេស នៅរៀងរាល់រាត្រី ក៏មានការដាក់តាំងបង្ហាញផលិតផល ភូមិមួយផលិតផលមួយ និងសមិទ្ធផលនានារបស់រដ្ឋបាលខេត្ត អមដោយ ការប្រគំតន្រ្តីសម័យ ព្រមទាំងមានការ រៀបចំកម្មវិធីផ្សេងៗទៀត នៅបរិវេណសួនមានជ័យក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មាន ជ័យ។ ចំពោះពិធីអកអំបុកសំពះព្រះខែ នឹងរៀបចំធ្វើនារាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅបរិវេណសួនមានជ័យ។

ជាមួយនេះលោក លី សារី ក៏បានធ្វើការក្រើនរម្លឹកដល់លោក លោកស្រីដែលមានវត្ត មាននាពេលនេះត្រូវសហការសាមគ្គីភាពគ្នា ក្នុងការផ្តិតយករូបភាព ការអធិប្បាយ ការផ្សាយ ផ្ទាល់តាមផេកទូរទស្សន៍ជាតិ-វិទ្យុជាតិ ក៏ដូចជាតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតឱ្យបានទូលំ ទូលាយ និងប្រកបទៅដោយគុណភាពល្អ។ ជាពិសេស ត្រូវសហការជាមួយ បងប្អូន អ្នកសារ ព័ត៌មានឯកជន ក្នុងការជួយផ្សព្វផ្សាយឱ្យបានផុលផុសក្នុងកម្មវិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែនេះ សំដៅចូលរួមថែរក្សាបុណ្យប្រពៃណីជាតិដែលដូនតា របស់យើង លោកបានទុកឱ្យនេះបាននៅគង់វង្សជារៀងរហូត៕
ប្រភព៖ AKP