ព្រះវិហារ៖ ក្នុងរយ:ពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខេត្តព្រះវិហារ ទទួលបានភ្ញៀវជាតិ-អន្ដរជាតិ ដែលបានមកទស្សនាកម្សាន្ដនៅតាមបណ្ដារមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្ត សរុបចំនួន ២០ ៣៤៩ នាក់ កេីនឡេីងចំនួនជាង ៥០% បេីធៀបនឹងរយ:ពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះរួមមានភ្ញៀវជាតិចំនួន ២០ ២៥៤ នាក់ កេីនឡេីងចំនួន ៥០.៤៦% ខណៈភ្ញៀវអន្ដរជាតិចំនួន ៩៥នាក់ ថយចុះចំនួន ៧.៧៧%។ នេះបេីយោងតាមតាមរបាយការណ៍របស់លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣៕


ប្រភព៖ AKP