ក្នុងរយៈពេលបីថ្ងៃ​ នៃពិធីបុណ្យភ្ជុំបិណ្ឌខេត្តកែបទទួលបានភ្ញៀវទេសចរសរុប​៦៣ ០៦៦ នាក់ ​ក្នុងនោះ ភ្ញៀវ​ជាតិ​ ៦២ ១៩០ នាក់​ និងភ្ញៀវអន្តរជាតិ ៨៧៦នាក់

0

កែប៖ ក្នុងរយៈពេលបីថ្ងៃ​ ត្រូវនឹងថ្ងៃទី១៣-១៤-១៥​ ខែតុលា​ ឆ្នាំ​២០២៣​ ដែលជាថ្ងៃបញ្ចប់​ នៃពិធីបុណ្យភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​របស់ខ្មែរ ​​​សម្រាប់​ ខេត្ត​កែប​ ទទួលបានភ្ញៀវទេសចរជាតិ​ និងអន្តរជាតិដែល អញ្ជើញ​មកលេងកម្សាន្តតាមរមណីដ្ឋាននានាទូទាំងខេត្ត​ មានចំនួនសរុប​ ៦៣ ០៦៦ នាក់ ​ក្នុងនោះ ភ្ញៀវ​ជាតិ​ ៦២ ១៩០ នាក់​ និងភ្ញៀវបរទេស៨៧៦នាក់​។ នេះបេីតាមការលេីកឡេីងរបស់​ លោក​ សោម​ ចិន្ដា​ ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។  លោក សោម ចិន្តា បានបញ្ជាក់បន្ថែមថា សម្រាប់ស្ថានភាពសន្តិសុខ​ សណ្ដាប់ធ្នាប់​ របៀបរៀបរយ​គឺមានភាពល្អប្រសេីរ​៕

ប្រភព៖ AKP