ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដឹកនាំ​គណៈប្រតិភូជា​ន់ខ្ព​ស់ ទៅចូ​ល​រួ​ម​វេ​ទិ​កា​​ខ្សែ​ក្រវាត់ និងផ្លូវលើកទី៣​សម្រាប់​កិ​ច្ច​ស​ហ​ប្រ​តិ​​បត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង

0

ភ្នំពេញ៖ ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ក​រ​ដ្ឋ​​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់​ចូល​រួ​ម​វេ​ទិ​កា​ខ្សែ​ក្រ​វាត់ និងផ្លូវលើកទី៣ (3rd BRF) សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលនឹ​ង​ប្រ​ព្រឹ​ត្តពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង។ មូលបទនៃកិច្ចប្រជុំនេះ គឺ ​«កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ប្រកបដោ​យ​គុ​ណ​​ភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និ​ងវិបុលភាពរួម»។

ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា អ​ញ្ជើ​ញ​អ​ម​ដំ​ណើរ សម្ដេចធិបតី រួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អ​នុ​​ប្រ​ធា​ន​ទី​១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្ត្រី​កា​រ​ប​រ​ទេ​ស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីមួយចំនួន មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ព្រ​​មទាំ​ង​ថ្នា​ក់​ដឹកនាំវិស័យឯកជន។

នៅក្នុងវេទិកាខ្សែក្រវាត់និងផ្លូវនេះ សម្ដេចធិបតីនឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី «សេ​ដ្ឋ​កិ​ច្ច​ឌី​ជី​ថ​ល​ជាប្រភពនៃកំណើនថ្មី»។ អំឡុងពេលចូលរួមវេទិកានេះ ស​ម្ដេច​ធិប​តីនឹ​ងជួ​បពិ​ភាក្សា​ជា​មួ​យ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បី​ពិភា​ក្សាអំ​ពី​កិ​ច្ច​ស​ហ​ប្រ​តិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ព្រមទាំងមា​នជំនួ​បពិ​ភាក្សា​ដាច់​ដោ​យ​ឡែ​ក​ពី​គ្នា ជាមួយឥស្សរជនបរទេសដទៃទៀតផងដែរ។

ការអញ្ជើញចូលរួមរបស់សម្ដេចធិបតី ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នឹងបញ្ជាក់ជាថ្មីនូវ​ការ​គាំទ្ររបស់កម្ពុជាចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដែ​លគូសបញ្ជាក់ពី​ការ​ប្តេ​ជ្ញា​ចិ​ត្ត​រ​ប​ស់​កម្ពុជាក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុ​ញកិ​ច្ចស​ហប្រ​តិប​ត្តិកា​រខ្សែ​ក្រវា​ត់​និ​ងផ្លូវប្រកបដោយ​គុណភាពខ្ពស់ សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍប្រកប​ដោយ​ចី​រ​ភា​ពក្នុងតំបន់និងអន្តរជាតិ៕

ប្រភព៖ AKP