ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣

0

ភ្នំពេញ៖ ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣៖

ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) បន្ត​អូស​បន្លាយ​កាត់​លើ​ភាគ​ខាងត្បូង​ប្រទេស​កម្ពុជា​។ ខណៈ​សម្ពាធ​ទាប​សកម្ម​ដែល​ភ្ជាប់​នៅ​ចុង​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ បាន​ចូល​ដល់​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម ហើយនឹង​បន្ត​រំកិល​ឆ្ពោះ​មក​ទិស​ខាងលិច​ចូល​ដល់​លើ​ខ្ពង់រាប​ភាគ​ឦសាន​នៅ​ថ្ងៃ​ទី​១៧ ខែតុលា​។ រីឯ​ទិស​ដៅ​ខ្យល់​បន្ត​បក់​ប្រែប្រួល ប្តូរ​មក​ពី​ទិស​ខាងកើត​និង​អាគ្នេយ៍ (Variable winds)​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែតុលា​៖
– បណ្តា​ខេត្ត​ស្ថិត​នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន និង​ភាគ​ខាងកើត​ជាប់​នឹង​ប្រទេស​វៀតណាម​អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ផ្គរ​រន្ទះ ជាមួយនឹង​ទំហំ​ទឹកភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៥០-៧០%​។
– ចំណែក​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​ដទៃ​ទៀត អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ផ្គរ​រន្ទះ ជាមួយនឹង​ទំហំ​ទឹកភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៤០-៥០%៕

May be an image of text