ចាប់រំលោភស្ត្រីម្នាក់អាយុ ៣០ឆ្នាំរហូតដបានសម្រេច នៅក្នុងចំការខ្នុរ

0

កោះកុង៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ រំលោភសេពសន្ធវៈ បានសម្រេច នៅក្រុងខេមរភូមិន្ទ ក្រោយពីបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះស.ធ.វ.ស.ន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅ ភូមិ០១ សង្កាត់ស្មាច់មានជ័យ នៅវេលាម៉ោង១៤និង៣០នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ ហឿង វណ្ណៈភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ពីបទ រំលោសេពសន្ថវៈ(បានសម្រេចមួយលើក) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០០:៤០នាទី នៅចំណុចផ្លូវ២៩៧(ចំការខ្នុរ)ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ។

កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ ចុះស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុចផ្ទះចាំចំការ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ ចំនួន ០១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យកំពុងកសាងសុំណុំរឿងបញ្ជូនបញ្ជូនទៅការិយាល័យជំនាញតាមនីតិវិធី៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ