ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនក្រុមជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួច និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤នឹង៣០នាទី ត្រង់ចំណុចបុរីពិភពថ្មីចំការដូង ផ្លូវលេខ៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ណន ពិសី ហៅ សីហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ទី២-ឈ្មោះ ធី ថុនា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ (ជនសង្ស័យទាំង០២នាក់មានសារធាតុញៀន)។
សមត្ថកិច្ចចាប់យកវត្ថុតាង៖ ដែកជ្រុងចុងសំប៉ែតស្រួចចំនួន០១,ក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់ថង់តូច ,ម៉ូតូ ចំនួន០១គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ