បាត់ដំបង៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៩:០០នាទី ត្រង់ចំណុចក្រុមទី៤ ភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ០១ខ្នង (ឆេះទាំងស្រុង) ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ សង់អំពីជញ្ជាំងសង្ក័សី និងប្រក់សង្ក័សី របស់ម្ចាស់ផ្ទះឈ្មោះ រ័ត្ន ណក់ ភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ បាន រ៉ុន អាយុ៤៥ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
សម្ភារខូចខាត:
-ខូចខាតទឹកប្រាក់ជាដុល្លារចំនួន ៣០០ដុល្លារ, ទឹកប្រាក់ជាបាតចំនួន ២៥,០០០បាត និងទឹកប្រាក់ជាខ្មែរចំនួន ១លាន៥០ម៉ឺនរៀល
-អង្ករ ០២ការ៉ុង ចំនួន ១០០គីឡូក្រាម
-ទូរសព្ទ័ដៃចំនួន ០២គ្រឿង
-ប៉ុស្តិ៍ផ្សារដែកចំនួន ០១
-ម៉ូទរ័កាត់ចំនួន ០១
-ប្រេងម៉ាស៊ុត ០២កាដុង
-គ្រែចំនួន ០៤ និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះជាច្រើនទៀត។
សមត្ថកិច្ចជំនាញបានអោយដឹងថា ក្នុងករណីអគ្គិភ័យនេះអាចបណ្ដាលមកពីដាំបាយឆ្នាំងខ្សែរភ្លើងដោតទុកចោល ខណៈពេលម្ចាស់ផ្ទះមិននៅផ្ទះ។
ករណីនេះ កម្លាំងនគរបាលស្រុកមោងឬស្សី បានដឹកនាំកម្លាំងចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យនៃអធិការស្រុកចំនួន០១គ្រឿង ដោយផ្ទះដែលមានអគ្គិភ័យ ចំងាយពីស្ថានីយ៍ពន្លត់អគ្គីភ័យអធិការរដ្ឋាននគរបាលស្រុក ទើបរថយន្តមិនអាចចូលទៅពន្លត់អគ្គិភ័យបានទាន់ពេល៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ