បរទេស៖ បើយោងតាមការធ្វើបច្ចុប្បន្នភាពប្រចាំត្រីមាសខែតុលា របស់ការិយាល័យស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+3 (AMRO) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានគេ ព្យាករណ៍ថានឹងកើនឡើង ៤,៧ ភាគរយក្នុងឆ្នាំ ២០២៣។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ការព្យាករណ៍ត្រូវបានកែសម្រួលពី ៤,៤ ភាគរយមុនដែលបានបញ្ជាក់នៅក្នុងរបាយការណ៍ខែកក្កដា។ ការិយាល័យនេះបាននិយាយថា អតិផរណារបស់ប្រទេសវៀតណាមនឹងឈរនៅកម្រិត ៣,៣ ភាគរយនៅឆ្នាំ ២០២៣ និង ៣,៤ ភាគរយ នៅឆ្នាំ ២០២៤។ AMRO ក៏ បាន ព្យាករណ៍ ផង ដែរ ថា នឹង កើនឡើង ៦ ភាគរយ សម្រាប់ ប្រទេស វៀតណាម ក្នុង ឆ្នាំ ២០២៤ ។
លោក Hoe Ee Khor ប្រធានសេដ្ឋវិទូរបស់ AMRO បាននិយាយថា រដ្ឋាភិបាល វៀតណាម បានចាត់វិធានការផ្សេងៗដោយប្រើទាំងសារពើពន្ធ និងរូបិយវត្ថុ ដើម្បីផ្តល់ការសង្គ្រោះ ដល់សហគ្រាសដែលរងគ្រោះដោយការធ្លាក់ចុះនៃអត្រាការប្រាក់ ការពន្យារការបង់ពន្ធ និងកម្ចីរៀបចំរចនា សម្ព័ន្ធឡើងវិញ។ លោកបានបន្តថា “វាត្រូវការពេលយូរបន្តិចដើម្បីងើបឡើងវិញ ប៉ុន្តែវិស័យនាំចេញមាន សារៈសំខាន់ខ្លាំងណាស់ ហើយវាអាចនឹងវិលត្រឡប់មកល្អប្រសើរវិញនៅឆ្នាំក្រោយ។ នៅពេលដែល តម្រូវការកើនឡើងសហគ្រាសនឹងងើបឡើងវិញ ហើយសេដ្ឋកិច្ចនឹងកើនឡើង”៕
ប្រភព៖ ក្រសួងព័ត៌មាន