ចាប់បានម្នាក់! រត់រួចម្នាក់! ក្រោយធ្វើសកម្មភាពឆក់ខ្សែកមិនបានសម្រេច

0

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៥និង៣០នាទី ស្ថិតនៅចំណុចផ្លូវ១០៥k ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ជិះម៉ូតូចំនួន០១គ្រឿង ធ្វើសកម្មភាពឆក់ខ្សែកមិនបានសម្រេច។

ជនសង្ស័យឃាត់ខ្លួនឈ្មោះ ម៉ី សុភា ភេទប្រុស មុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕