Home សង្គម យុវជនម្នាក់ខឹងម្តាយស្តីបន្ទោសសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន

យុវជនម្នាក់ខឹងម្តាយស្តីបន្ទោសសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន

0

បាត់ដំបង៖ នៅថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១១និង០៥នាទី នៅចំណុចភូមិសាមគ្គី ឃុំហប់ ស្រុកគាស់ក្រឡ ខេត្ដបាត់ដំបង មានករណីមនុស្សធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) កើតឡើងមួយលើក សាកសពជនរងគ្រោះឈ្មោះ យ៉េត កក្កដា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំហប់ ស្រុកគាស់ក្រឡ ខេត្ដបាត់ដំបង ខេត្ដបាត់ដំបង បានយកខ្សែអង្រឹងចងករ និងមែកស្តៅខាងក្រោយផ្ទះបណ្តាលអោយស្លាប់។

តាមការបញ្ជាក់ពីក្រុមគ្រួសារបានអោយដឹងថា ជនរងគ្រោះខឹងម្តាយស្តីបន្ទោសហាមមិនអោយដើរលេងយប់ ទើបគិតខ្លីសម្រេចចិត្តចងកបញ្ចប់ជីវិតតែម្តង។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកគាស់ក្រឡ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ យ៉េត កក្កដា ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

Previous articleរថយន្ត ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយមានអ្នករបួស ១៤នាក់ និងស្លាប់ម្នាក់
Next articleមុខសញ្ញាលួចម៉ូតូប្រជាពលរដ្ឋម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន