ឃាត់ខ្លួនជនសង្ស័យលួចគាស់ផ្ទះ យកលុយ ២០០០ដុល្លារ, ចិញ្ចៀនមាស​ ១​វង់​ទម្ងន់​១​ជី​កន្លះ​ និង​ខ្សែ​ក​មាស​១​ខ្សែ​មាន​ទម្ងន់​៣​ជី

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១០ ខែ តុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ០០:២០​នាទី​រំលង​អា​ធ្រា​ត្រ កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ករណី​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ នៅ​ម្ដុំ​ច្រក​ធ្យូង ផ្លូវ​លេខ​៣៣៦ ក្រុម ទី​២៨ ភូមិ​១០ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ប្រព្រឹត្ត​បទល្មើស នៅ​ចំណុច​ផ្ទះ​លេខ​៨៥A ផ្លូវ​លេខ​២៤៧ ក្រុម​ទី ភូមិ​១ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៣​។

ជនសង្ស័យ​ឈ្មោះ ធន់ សំ​អឿ​ន ហៅ អឿ​ន ភេទ​ប្រុស អាយុ​ប្រហែល​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ មិន​ពិតប្រាកដ មាន​សារធាតុ​ញៀន​) ។ សម្ភារៈ​បាត់បង់​រួម​មាន​៖ ប្រាក់​ដុល្លារ​ចំនួន​ប្រហែល​២០០០$ (​ពីរ​ពាន់​ដុល្លារ​អា​មេ​រិច​), ចិញ្ចៀនមាស​១​វង់​ទម្ងន់​១​ជី​កន្លះ​និង​ខ្សែ​ក​មាស​១​ខ្សែ​មាន​ទម្ងន់​៣​ជី​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ