សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង​០៣​នឹង​៣០​នាទី កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ និង​ប៉ុស្តិ៍ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ភូមិ​២៤ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ពាក់ព័ន្ធ​ករណី​លួច​ទូរស័ព្ទ​ដៃ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ សួរ​ស្តី ផ្លូវ​លេខ​៨៦ ភូមិ​៧ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ ឈិ​ន ស្រី​អូន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ រកស៊ី​ផ្លូវភេទ ស្នាក់​នៅផ្ទះ​ជួល​លេខ​៤២ ផ្លូវជាតិ​លេខ​៥ ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។ វត្ថុ​តាង​ចាប់​យក​៖ ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​ម៉ាក OPPO ពណ៌​ខៀវ (​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​)​។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ប្រើប្រាស់​វិធានការ​ជំនាញ​សាកសួរ​ចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ