ដោយសារតែបញ្ហាធុងហ្គាសទើបបណ្តាលអោយ រថយន្តមួយគ្រឿងឆេះខ្ទេចគ្មានសល់

0

ឧត្ដរមានជ័យ​៖ ថ្ងៃអាទិត្យ ៩ រោច ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពស ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៨:១៥ នាទី នៅ​ចំណុច​ស្ពាន​ចារ ស្ថិត​នៅ​ភូមិ​ចារ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ មាន​ករណី​ឆេះ​រថយន្ដ​មួយ​ម៉ាក ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស សេរី​ឆ្នាំ ២០០៤ ពាក់​ស្លាក​លេខ ភ្នំពេញ 2A 0063 របស់​ឈ្មោះ សំ នួន (​ហៅ តឿ ) ភេទ​ស្រី អាយុ ៥២ ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​ក្រោក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ និង​អ្នក​រួម​ដំណើរ​ចំនួន ០១ នាក់ ឈ្មោះ ធឿ​ន វុ​ត្ថា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅ​ភូមិ​ឃុំ ជាមួយ​គ្នា ពេល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ ពី​កើត​ទៅ​លិច​។ ក្រោយ​ពេល​កើតហេតុ​កម្លាំង​អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល បាន​ចេញ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន ០១ គ្រឿង ជួយ​ពន្លត់​តែ​ត្រូវ​ឆេះ​អស់ទាំង​ស្រុង ។

+ មូលហេតុៈ ជ្រាប​ធុង​ហ្គា​ស​បណ្តាល​ឪ្យ​ឆេះ ។
+ ករណី​នេះ​ពុំ​មាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ