ភ្នំពេញ៖ និយមន័យ ក្រៅប្រព័ន្ធនិង ក្នុងប្រព័ន្ធ និយមន័យសេដ្ឋកិច្ចគឺមានភាពខុសគ្នា និងលក្ខណៈវិនិច្ឆ័យខុសគ្នាខ្លះ ប៉ុន្តែអ្វីដែលដូចគ្នាគឺទាំងក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធសុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ដែលយើងមានកាតព្វកិច្ចត្រូវខិតខំយកអស់ពីកម្លាំងកាយចិត្តដើម្បីជួយដល់គាត់គ្រប់គ្នា នេះជាគោលដៅធំរបស់រាជរដ្ឋាភិបាល។នេះជាការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិ ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” នាព្រឹកថ្ងៃទី១០ តុលា ២០២៣។
សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា ថ្វីត្បិតតែបងប្អូនផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មុខរបរគាត់អាចរកចិញ្ចឹមជីវិតបានតូចតាចមែន ប៉ុន្តែគាត់ក៏ជាកម្លាំងចលករមួយធំសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។
សូមបញ្ជាក់ថា “យុទ្ធសាស្ត្រជាតិ ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” នឹងជួយលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាព ធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋ កិច្ចក្នុងប្រព័ន្ធ ដើម្បីធានាភាពធន់ ភាពប៉ាន់ប្រមាណបាន ភាពរីកចម្រើនទៅមុខនៃការធ្វើ ធុរកិច្ច ពាណិជ្ជក ម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ ព្រមទាំងការងារចិញ្ចឹមជីវិត៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា