ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបន្លំឯកសាដកលុយធនាគារ ABA ត្រូវបានឃាត់ខ្លួន

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៤:០៦​នាទី នៅ​ចំណុច​ធនាគារ​ABA បុរី​កីឡា ផ្លូវ​១៦៩ កែង​១៣៤ ភូមិ​១២ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​បន្លំ​ឯក​សាដក​លុយ​ធនាគារ​ABA តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ឈ្មោះ​គ្រេង សុខ​ជាតា ភេទ ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​បុគ្គលិក​ធនាគារ​ABA សាខា​បុរី​កីឡា (​តំណាង​ធនាគារ​ABA) ស្នាក់​នៅ​សង្កាត់​អូរ​ឬ​ស្សី​ទី​៤ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។

May be an image of 1 person and text

ជនសង្ស័យ​ឈ្មោះ សារ សុ​គ​ន្ធី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ប្រធាន​ឥណទាន​ធនាគារ​ABA សាខា​បុរី​កីឡា មាន​ទីលំនៅ​បន្ទប់​លេខ​១២C ជាន់​ទី​១២ ខុន​ដូរ​រ៉ូ​យ៉ា​ល់​ផាក​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ វត្ថុ​តាង​ចាប់​យក​៖ កិច្ចសន្យា​សង​ប្រាក់​៩០,៣៧៦,៩៤ ចំនួន​១​សន្លឹក (​ថតចំលង​) ចុះ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៣, លិខិត​ទទួលស្គាល់​ប្រាក់​ដែល​ដក​ប្រាក់​ពី​ធនាគារ ០១​សន្លឹក (​ថតចំលង​) ចុះ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៣, របាយការណ៍​គណនេយ្យ ចំនួន​៥​សន្លឹក (​ថតចំលង​)​។

សម្ភារៈ​បាត់បង់​៖ ប្រាក់​ចំនួន​២៧០,៣៧៦,៩៤ (​ម្ភៃ​ប្រាំពី​មុ​ឺ​ន​បី​រយ​ចិត្តសិប​ប្រាំមួយ​នឹង​កៅ​បួន​សេន​)​។
បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ