និស្សិតខ្មែរ៣នាក់នៅប្រទេសអីស្រាអែលត្រូវបានជម្លៀសកាន់កន្លែងមានសុវត្ថិភាព

0

ភ្នំពេញ៖ និស្សិតខ្មែរ៣នាក់ ដែលកំពុងសិក្សានៅកសិដ្ឋានគោទឹកដោះក្នុងតំបន់ Karmia ចំងាយប្រមាណ ៤គីឡូពីតំបន់ហ្គាហ្សា ត្រូវបានជម្លៀសទៅ កាន់កន្លែងមានសុវត្ថិភា ពហើយ ក្រោយមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល ក្រសួងការបរទេស មន្រ្តីទូត និងអាជ្ញាធ រអ៉ីស្រាអែល។  និស្សិត ស៊ុំ ភិរុណ បានប្រាប់ថា នៅពេលនេះពួកគេទាំង៣នាក់ បានមកដល់កន្លែងសុវត្តិភាពហើយ។   និស្សិតរូបបានរៀបរាប់ថាមុនពេលមានកិច្ចអន្តរាគមន៍ និស្សិតខ្មែរយើងទាំង៣នាក់ មានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារគ្រាប់ធ្លាក់នៅក្បែរ កសិដ្ឋាន និងមានការបាញ់ប្រ ហារគ្នាយ៉ាងខ្លាំង ហើយអ្វីដែលព្រួបារម្ភខ្លាំងនោះស្បៀងអាហារក៏ជិតអស់ទៀត តែពេលនេះ ប្អូនៗមាន សុវត្ថិភាពហើយ! សូមជូនពរប្អូនៗ និងនិស្សិតយើងផ្សេងទៀត ចៀសផុតពីគ្រោះ ថ្នាក់ដ៏ធ្ងន់ធ្ងរនេះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា