អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ បង្កើនការប្រុងប្រយ័ត្នក្នុងអំឡុង ទស្សនាប្រាសាទនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរនារដូវវស្សា

0

នៅក្នុងសេចក្តីជូនដំណឹង នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ស្តីពី ហានិភ័យផ្សេងៗដលអាចកើតឡើងជាយថាហេតុ នារដូវវស្សានៅរមណីយដ្ឋានអង្គរ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ អ្នកបើក បរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅក្នុងអំឡុង ពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

ប្រភពដដែល ក៏បានណែកុំចតយានគ្រប់ ប្រភេទ ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិយភ័យនានា ដែលអាចបណ្ដាលឱ្យរងរបួស ឬខូចខាត ទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ។

តាមសេចក្តីជូនដំណឹងខាងលើ បានគូសបញ្ជាក់ថា ការចេញសារអំពាវនាវនេះ ធ្វើឡើង ក្រោយក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ពីស្ថានភាពធាតុ អាកាសនៅព្រះរាជាណាចក្រកម្ពុជា កម្ពុជា កំពុងទទួលរងនូវឥទ្ធិពលខ្យល់មួយចំនួន ដែលបង្កឱ្យមានភ្លៀងធ្លាក់ ជញ្ជ្រាំ ផ្គរ រន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ ដែលជាហេតុបណ្ដាលឱ្យដីជ្រាយ ងាយរលំ ឬបាក់មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួននៃរមណីយដ្ឋានអង្គរ៕

ប្រភព៖ ក្រសួងព័ត៌មាន