រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញបញ្ជាឲ្យអាជ្ញាធរតាមព្រំដែន បិទច្រករបៀងខុសច្បាប់ និងចាត់ វិធានបានម៉ឺងម៉ាត់ចំពោះមេខ្យល់

0

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបញ្ជា ឲ្យអា ជ្ញាធរខេត្តនៅជាប់ព្រំដែន ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ ក្នុងដែនសម ត្ថកិច្ចរប ស់ខ្លួន ព្រមទាំងចាត់វិ ធានការផ្លូវច្បាប់បានម៉ឺងម៉ាត់ចំពោះមេខ្យល់ និងអ្នកសមគំនិត អូសទាញ ប្រជា ពលរដ្ឋ ឲ្យឆ្លងដែនខុសច្បាប់។នេះបើតាមលិខិតរបស់ ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះ ថា៖«សូមធ្វើការក្រើនរំលឹកដល់ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយ ប្រទេសជិត ទាំងអស់ ត្រូវបិទ ច្រករបៀងខុសច្បាប់ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីចាំ បាច់ត្រូវ ធ្វើការសិក្សា ស្រាវជ្រាវ និងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ច និងសង្គមរបស់ច្រក ដែល មានស្រាប់ រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូល ដ្ឋានសិក្សានិងលើក យោបល់ ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេច ក្នុងការបង្កើតជាច្រកទ្វា រព្រំដែនផ្លូវការ»។

ក្នុងលិខិតឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា ត្រូវចាត់វិធានការដើម្បីពង្រឹង ការគ្រប់គ្រងនិ ងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយ ចេញចូលឆ្លងកាត់ព្រំដែន សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសត្រូវពង្រឹងកា រទទួលខុសត្រូវ លើសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅតាម បណ្តាច្រកទ្វារព្រំដែនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាមួយគ្នានោះដែរឯកឧត្តមបានក្រើនរំលឹកដល់អាជ្ញាធរ មានសមត្ថកិច្ចឈរជើងនៅ តាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ ឱ្យបញ្ឈប់ជាបន្ទាន់នូវការចេញ ឯកសារឆ្លងដែនមិនប្រក្រតី និងការយកកម្រៃក្រៅផ្លូវការពី ពលករនិងប្រជាពលរដ្ឋទូទៅនៅពេលពួកគាត់ឆ្លងកាត់ចេញចូល តាមបណ្តាច្រកទ្វារព្រំដែន ដែលផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាង ព្រម ទាំងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងបន្ថែមថា ត្រូវបន្តផ្តល់សេវាសាធារណៈ និងសេវាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋ ដោយគ្មានការ រើសអើងដើរទន្ទឹមនឹងការគ្រប់គ្រងស្ថិតិនិងលំហូរប្រជាពលរដ្ឋចេញចូល ឆ្លង កាត់ព្រំដែន ឲ្យបានច្បាស់លាស់ ព្រមទាំងខិតខំដោះស្រាយបញ្ហាប្រឈម នានាដែលកើត មាន ឡើង នៅតាមបណ្តាច្រកទ្វារព្រំដែនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ ខ្លួនឲ្យបានល្អប្រសើរ។

លើសពីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា«ត្រូវចាត់វិធានការផ្លូវច្បាប់ ឲ្យបាន ម៉ឺងម៉ាត់ ក្នុងការបង្ក្រាបសកម្មភាពមេខ្យល់និងអ្នកសមគំនិត ដែលអូសទាញប្រជាពលរ ដ្ឋឱ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព។ ស្របគ្នានេះដែរ ត្រូវធ្វើ ការអប់រំ ណែនាំ និង ផ្សព្វផ្សាយឱ្យបានទូលំទូលាយជាប់ជាប្រចាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន នៅពេលចេញ ចូលឆ្លងកា ត់ព្រំដែន ត្រូវមានឯកសារឆ្លងដែនស្របច្បាប់ដែលចេញដោយ ក្រសួងស្ថាប័ននិង អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចៀសវាងការជួញដូរមនុស្ស ការកេងប្រវ័ញ្ច កម្លាំងពលកម្ម ការ ប្រព្រឹត្តបទល្មើស និងផលវិបាកផ្សេងៗនៃការឆ្លងដែនខុសច្បាប់»៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា