ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការ នៃ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ អោយតាមបណ្តាប៉ុស្តិ៍យកចិត្តទុកដាក់ ល្បាតពួនស្ទាក់ បង្ការទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសផ្សេងៗ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ បានធ្វេីការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់បានធ្វើសកម្មភាពលួចយកម៉ូតូចំនួន០២ករណី ក្នុងរយៈពេល៤ថ្ងៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
ករណីទី១ លួចមានស្ថានទម្ងន់ទោស(កាច់សោកម៉ូតូ០១គ្រឿង)
កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចផ្លូវបេតុង ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យ ធ្វើសកម្មភាព លួចយកបានម៉ូតូ១គ្រឿង ម៉ាកសង់ សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1R-7008 លេខតួ+លេខម៉ាស៊ីន5786314 របស់ជនរងគ្រោះឈ្មោះ តេក មករា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យ ស្នាក់នៅផ្ទះ២៤B ភូមិដំណាក់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ករណីទី២ អំពេីលួច(លួចយកម៉ូតូ០១គ្រឿង)
កាលពីវេលាម៉ោង១៩និង៤០នាទី ថ្ងៃទី៣០.០៩.២០២៣ ចំណុចផ្លូវបេតុង ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញជនសង្ស័យ ធ្វើសកម្មភាពលួចយកបាន ម៉ូតូ១គ្រឿង ម៉ាកសង់ សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK 7899 លេខតួ+លេខម៉ាស៊ីន៨៧២៦១៧១ របស់ជនរងគ្រោះឈ្មោះ ស៊ុន បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុមទី៥ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសន្តិសុខយាមម៉ូតូ។
ក្រោយពីទទួលបានបណ្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានសហការជាមួយ ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវរហូតឃាត់បានជនសង្ស័យចំនួន០២នាក់
នៅវេលាម៉ោង០៤:៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ និងបានចាប់យកវត្ថុតាងម៉ូតូចំនួន០២គ្រឿងខាងលើ ប្រគល់អោយជនរងគ្រោះវិញ ជនសង្ស័យទី០១ឈ្មោះ គង់ ចំរេីន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុថញៀន) និងជនសង្ស័យទី០២ឈ្មោះគឹម រស្មី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
ជនសង្ស័យទី០៣ឈ្មោះ បុត្រ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (គេចខ្លួន)។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕