ព្រះសីហនុ៖ ស្ត្រីម្នាក់ត្រូវបានជួយសង្គ្រោះដឹកយកទៅមន្ទីរពេទ្យហើយ ក្រោយដើរចូលទៅក្នុងទឹកសមុទ្រអូរត្រេះ ឈ្លក់ទឹកនៅក្បែរឆ្នេរ វេលាម៉ោងជិត១១យប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ។
ភ្លាមៗគេនៅមិនទាន់ដឹងពីអត្តសញ្ញាណស្ត្រីរូបនេះនៅឡើយ ហើយក៍មិនទាន់ដឹងថាជាការចុះលេងទឹកសមុទ្រឬក៍មានបំណងធ្វើអត្តឃាត់ខ្លួនឯងឬយ៉ាងណានៅឡើយ ក្នុងនោះអ្នកឃើញហេតុដំបូងប្រាប់ថា ស្ត្រីរូបនេះអង្គុយនៅលើឆ្នេរខ្សាច់ បន្ទាប់មកក៍ដើរចូលទៅក្នុងទឹកសមុទ្រលិចខ្លួនបាត់ មុនពេលរសាត់មកលើឆ្នេរខ្សាច់វិញដោយសន្លប់បាត់ស្មារតី។ ករណីនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្តតាមនិតិវិធី៕
ប្រភព៖ Huy Bunleng news