ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនៃអធិការដ្ឋានខណ្ឌមានជ័យ បានបញ្ជាឲ្យតាមបណ្តាប៉ុស្តិ៍យកចិត្តទុកដាក់ បង្ការបង្ក្រាបបទល្មើសផ្សេងៗក្នុងមូលដ្ឋាន។
ជាក់ស្តែងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ វេលា០១៩:០០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា រតនា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពីបទ: លួច(យកម៉ូតូ ០១គ្រឿង) នៅចំណុចផ្ទះជួលលេខ១៣៤៥ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-ជនសង្ស័យចំនួន០១នាក់:
១-ឈ្មោះ សោម សុភី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣៤៥ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
-សម្ភារៈបាត់បង់:
+ ម៉ូតូ០១គ្រឿង ម៉ាកឌ្រឹមសង់ស្លាកលេខ ព្រះសីហនុ ៩០៩០។
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទីល្ងាច ជនរងគ្រោះបានទុកម៉ូតូសេ១២៥ ព៌ណខ្មៅសេរីឆ្នាំ២០០៨ ស្លាកលេខព្រះសីហនុ ៩០៩០ មិនបានចាក់សោរនៅក្នុងរបងខាងក្រោមផ្ទះជួល ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចឡើងទៅសំរាក រហូតដល់ម៉ោង០៦:០០នាទី ថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៣ ជនរងគ្រោះបានភ្ញាក់ពីដេកចុះមើលម៉ូតូឃើញបាត់ក៏បានមកស្នាក់ការប៉ុស្តិ៍ចាក់អង្រែលើតែម្តង ក្រោយទទួលបណ្តឹងរួចសមត្ថកិច្ចយើងបានចុះដល់កន្លែងកើតហេតុ និងឆែកកាមេរ៉ាទើបកំណត់មុខសញ្ញាបានជនសង្ស័យឈ្មោះ សោម សុភី ហៅចយ បានស្រាវជ្រាវរហូតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៩:០០នាទី ឃើញជនសង្ស័យកំពុងឈរមុខផ្ទះ ក៏ធ្វើការឃាត់ខ្លួនតែម្តង។ ក្រោយយកមកស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានលួចម៉ូតូគេមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលរដ្ឋបាលមានជ័យ បណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕