Home សង្គម សម្ដេចធិបតី៖ ការដំឡើងប្រាក់ខែកម្មករ ធ្វើឡើងដោយប្រើរូបមន្ត ចែកគ្នារស់ ជួយគ្នារស់ក្នុងដំណាក់កាលលំបាក

សម្ដេចធិបតី៖ ការដំឡើងប្រាក់ខែកម្មករ ធ្វើឡើងដោយប្រើរូបមន្ត ចែកគ្នារស់ ជួយគ្នារស់ក្នុងដំណាក់កាលលំបាក

0

ភ្នំពេញ៖ ប្រាក់ខែកម្មករ កម្មការិនី បានដំឡើងដោយជោគជ័យហើយតាមការចង់បានរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឱ្យបានមុនបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅខណ្ឌដង្កោ នាព្រឹកថ្ងៃទី០៣ តុលា ឆ្នាំ២០២៣នេះ សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ទាំងកម្មករ ទាំងនិយោជក ព្រោះសុទ្ធតែជាអ្នកជួយធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន។សម្ដេចធិបតីថ្លែងថា”កាល:ទេស:នេះ គឺជាកាល:ទេស:លំបាកទាំងអស់គ្នា ហើយការដោះស្រាយនេះចេញរូបមន្ត ចែកគ្នារស់ ជួយគ្នារស់ ដើម្បីយើងខ្លាំងទាំងអស់គ្នា នេះជារូបមន្តដែលយើងបានធ្វើ”។ សូមរម្លឹកថា ថ្មីៗនេះ ការចរចាត្រីភាគីពាក់ព័ន្ធការដំឡើងប្រាក់ខែកម្មករ។ ជាលទ្ធផល កម្មករបានឡើងប្រាក់ខែរហូតដល់២០៤ដុល្លារ។ នេះជាជោគជ័យដ៏ធំមួយ នៃយន្តការ ឈ្នះ ឈ្នះ ដើម្បីឱ្យឆ្នាំងបាយកម្មករក៏រស់ ឆ្នាំបាយនិយោជកក៏រស់ ដែលជាវិធីសាស្ត្រឈ្នះដោយរីករាយទាំងអស់គ្នា៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Previous articleក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ CDC អនុម័តគម្រោងវិនិយោគចំនួន២៦ ដែលអាចបង្កើតការងារបានជិត៣ម៉ឺនកន្លែង
Next articleសម្តេចធិបតី ហ៊ុន ម៉ាណែត៖ អគ្គិសនីកម្ពុជាខាតលុយមួយខែរាប់សិបលានដុល្លារតែរដ្ឋសុខចិត្តចេញខាតដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ