ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១០:៥០នាទីយប់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅបណ្ដោយផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់បេីករថយន្ដក្រឡុងស៉ីម៉ង ពាក់ស្លាកលេខ ភ្នំពេញ 5A-2475 បេីកបរតាមបណ្ដោយផ្លូវ២០០៤ទិសដៅពីកេីតទៅលិចមកដល់មុខផ្សារមីតថោនក៏បានជ្រុលទៅពីក្រោយរថយន្ដ HYUNDAI H1 ពាក់ស្លាកលេខ ភ្នំពេញ 2AZ-3693 បណ្ដាលឲ្យ រងការខូចខាត។ ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកវាស់វែងយករថយន្ដ ទាំងពីរទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

