បើក Vite បុកគេហើយមិនព្រមឈប់ដោះស្រាយ ហើយព្យាយាមបើករត់ទៀត

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១០:៤០នាទី​យប់​ ថ្ងៃទី០២ ខែតុលា​​​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​ណតព្រីដ​ សង្កាត់​អូរបែកក្អម​ ខណ្ឌ​សែនសុខ​​ រាជធានី​ភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់​បេីក​រថយន្ដ​ TOYOTA Vite ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BV-8620 បេីក​តាម​បណ្ដោយ​ផ្លូវ​ណតព្រីដ​ទិស​ដៅ​ពី​ជេីង​ទៅ​ត្បូង​បាន​ជ្រុល​ទៅ​ប៉ះ​រថយន្ដ​ Mercedes G63 ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BB-6268 បណ្ដាលឲ្យ​រងការ​ខូចខាត​បន្តិច​បន្តួច​ តែ​ព្រម​ឈប់​ធ្វេី​ការ​ដោះស្រាយ​បែ​ជា​ព្យាយាម​បេីក​រថយន្ដ​រត់​គេច​ខ្លួន​ត្រូវ​បាន​ត្រូវ​ម្ចាស់រថយន្ដ​Mercedes ដេញ​ឃាត់បាន។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​វាស់​វែង​យក​រថយន្ដ​ ទាំង​ពីរ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕