កំពង់ចាម៖ នៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌវេណទី២ត្រូវនឹងថ្ងៃួី១ខែតុលាឆ្នាំ២០២៣នេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងជាលើកទី៣ដល់កម្ពស់១២,៤០ម៉ែត្រ បើធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង០,១៣ម៉ែត្រ ហើយចំណុចប្រកាសប្រុងប្រយ័ត្នគឺកម្ពស់ ១៥.២០ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២២ ទឹកទន្លេមានកម្ពស់ ១៣,៤៦ម៉ែត្រ។
ទន្ទឹមនេះដែរស្របពេលដែលទឹកទន្លេមេគង្គបានបន្តហក់ឡើងជាថ្មីនេះជារៀង រាល់ឆ្នាំរដ្ឋបាលខេត្តកំពង់ចាមតែងតែចេញសេចក្តីប្រកាសព័ត៌មានទៅដល់មន្ទីរអង្គភាពពាក់ ព័ន្ធទាំងអស់ត្រូវត្រៀមលក្ខណៈចុះជួយសង្គ្រោះទៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជួយទៅ ដល់សត្វពាហៈនៈទៅកាន់ទីទួលសុវត្ថិភាពជាដើមដែលរងផលប៉ះពាល់ដោយទឹកទន្លេមេគង្គ៕
ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម