ភ្នំពេញ៖ នៅក្នុងថ្ងៃបន្តបន្ទាប់នេះប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ ឡាវ នឹងរំកិលចុះមកក្រោម អូសបន្លាយលើកម្ពុជាជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ដោយឡែកនៅសមុទ្រប៉ាស៊ីហ្វិកឯណោះវិញ ព្យុះទី១៤ ឈ្មោះ កយនុយ “Koinu” បាននិងកំពុងដើរតម្រង់ឆ្ពោះមកភាគអាគ្នេយ៍ប្រទេសចិន។ តាមការព្យាករ ព្យុះនេះនឹងដើរចូលដល់កោះហុងកុង នៅថ្ងៃទី៦ ខែតុលា មុននឹងបន្តដើរឆ្ពោះមកលិច (ព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់កម្ពុជាទេ)៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម