ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារបន្តចុះពិនិត្យ និងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ដែលរួមមានសង្កាត់លលកស និងសង្កាត់រលាប។
ស្ថានភាពទឹកនៅព្រឹកថ្ងៃនេះហាក់នៅនឹង ឬអាចឡើងបន្ថែមទៀតប្រសិនមានភ្លៀងធ្លាក់ ហើយកំពុងហូរហៀរចេញពីស្ទឹងពោធិ៍សាត់ បាចសាចទៅតាមផ្លូវថ្នល់ និងភូមិដ្ឋានរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាព តាមរយៈ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ព្រមទាំងដាក់លេខទំនាក់ទំនង៣ប្រព័ន្ធ សម្រាប់បងប្អូនប្រជាពលរដ្ឋទាក់ទងក្នុងករណីមានការចាំបាច់ផ្សេងៗ ០៩២ ៧២៨ ០៨៧ – ០៩៦ ២៣៩ ៥០២០ – ០៩៧ ៨៧ ៣៨ ១៦៧៕
ប្រភព៖ ក្រសួងព័ត៌មាន