កងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ ជិតមួយពាន់នាក់ ត្រៀមអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

0

បន្ទាយ​មាន​ជ័យ​៖ ថ្ងៃ​សៅរ៍ ១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៣ បិណ្ឌ ១ (Ben 1) ឧត្តមសេនីយ៍ត្រី សឹ​ង្ហ ទុំ មេបញ្ជាការ កងពលតូច​ថ្មើរជើង​លេខ​៥១ អញ្ជើញ​ត្រួតពិនិត្យ និង​ប្រគល់​ភារកិច្ច​សំខាន់​ៗ​មួយ​ចំនួន ជូន​កងកម្លាំង​អន្តរាគមន៍​កងពលតូច​ថ្មើរជើង​លេខ​៥១ ដើម្បី​ត្រៀម​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ និង​មហន្តរាយ​ធម្មជាតិ​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើង​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ តាម​ច​ល័​តាម​បទបញ្ជា​ថ្នាក់លើ​។

ឧត្ត​សេនីយ៍ មេបញ្ជាការ កងពល បាន​បញ្ជាក់​ថា ខេត្តបន្ទាយមានជ័យ រៀង​រាល់​ឆ្នាំ​តែងតែ​រង​គ្រោះ​ដោយ​ទឹកជំនន់ ចាំបាច់​ត្រូវការ​កងកម្លាំង​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ស្មារតី រួម​គ្នា​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន ។

ក្នុង​ឱកាស​នោះ​ដែរ ឧត្តមសេនីយ៍ត្រី សឹ​ង្ហ ទុំ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​យោធិន​គ្រប់​រូប នៃ​កងកម្លាំង​អន្តរាគមន៍​ទាំងអស់ របស់​កងពលតូច​ថ្មើរជើង​លេខ​៥១ ដែល​បាន​ប្រុងប្រៀប កងកម្លាំង មធ្យោបាយ និង​សម្ភារ​: តាម​ផែនការ ត្រៀម​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​រង់ចាំ​អនុវត្ត​បទបញ្ជា​ដែល​ថ្នាក់លើ​ប្រគល់​ជូន ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ បាន​ទាន់​ពេលវេលា ។

សូ​បញ្ជាក់​ផង​ដែរ ក្រៅពី​កម្លាំង​ចំណុះ ទីបញ្ជាការ​កងពល កងកម្លាំង​ដែល​ឈរជើង​នៅ​ក្រៅ​អង្គភាព ក៏​បាន​ត្រួតពិនិត្យ​កម្លាំង​អន្តរាគមន៍​តាម​ផែនការ​ផង​ដែរ​៕

ប្រភព៖ ក្រសួងព័ត៌មាន