តាកែវ៖ បើយោងតាមការបង្ហោះសាររបស់បងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនិងបញ្ហាការច្រៀងខារ៉ាអូខេ,ចាក់ធុងប៉ាស់ យប់ៗជ្រៅបង្ករសម្លេងរំខានដល់បងប្អូនរស់នៅជិតខាងមិនបានសម្រាកគ្រប់គ្រាន់។
នៅថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយអនុវត្តណែនាំតាមបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានចាត់លោកវរសេនីយ៍ទោ នាក់ ថុល អធិការរង ទទួលបន្ទុកការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្នុង ចុះធ្វើការណែនាំម្ចាស់អាហារដ្ឋានយីហោ(ឬស្សី)ដែលស្ថិតនៅក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កុំឲ្យមានការចាក់ធុងប៉ាស់ច្រៀងខារ៉ាអូខេ និងអកកាដង់ច្រៀងបង្ករការរំខាន់ដល់បងប្អូនប្រជាពលរដ្ឋជិតខាងទៀតឡើយ។ បើមិនអនុវត្តការណែនាំរបស់សមត្ថកិច្ចគឺសមត្ថកិច្ចនិងអនុវត្តតាមនីតិវិធីច្បាប៕
ប្រភព៖ អធិការដ្ឋាននគរបាលក្រុងដូនកែវ