ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យការងារជួសជុល និងថែទាំប្រព័ន្ធធារាសាស្ត្រក្នុងខេត្តមណ្ឌលគិរី

0

មណ្ឌលគីរី៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​និង​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម អាន ពេជ្រ ហត្ថ​ដា រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ឯកឧត្តម ខឹ​ម សុធា ទីប្រឹក្សា​ក្រសួង ព្រមទាំង​សហការី​បាន​ចុះ​ពិនិត្យ​ការងារ​ជួសជុល និង​ថែ​ទាំង​ប្រព័ន្ធ​ធារាសាស្ត្រ ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី​។

May be an image of 5 people

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិការ​បាន​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តមណ្ឌលគិរី និង​បាន​ចុះ​ពិនិត្យ​ការងារ​រួម​មាន​៖

១-​ការងារ​ជួល​ជុល និង​ថែទាំ​ប្រព័ន្ធ​ធារាសាស្ត្រ​អូរ​ប្រង់​ដែល​មាន​លទ្ធភាព​ស្រោចស្រព​ស្រូវ​រដូវវស្សា​ចំនួន ១០៧៨​ហិ​កតា និង​រដូវប្រាំង​ចំនួន ៣០០​ហិ​កតា ស្ថិត​ក្នុង​ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក​។

២-​ចុះ​ពិនិត្យ​ទីតាំង​គ្រោង​សាងសង់​សំណង់​ស្ទាក់​ទឹកអូរ​ច្បារ​ក្នុង​ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក​។

ក្រោយ​ពី​បាន​ចុះ​ពិនិត្យ​ការងារ​រួច​មក ឯកឧត្តម​រដ្ឋលេខាធិការ​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​មន្ទីរ​ត្រូវ​គ្រប់គ្រង ថែទាំ និង​លាបថ្នាំ​ទ្វារ​ទឹក​គ្រប់​ប្រព័ន្ធ​ធារាសាស្ត្រ​ទាំងអស់ និង​ជា​ពិសេស ស្នើ​ឱ្យ​មន្ទីរ​យកចិត្តទុកដាក់​បំផុត​ទៅ​លើ​ការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​ទឹក​នៅ​តាម​អាង​ស្តុក​ទឹក​នានា​ក្នុង​ខេត្ត សំដៅ​ដោះស្រាយ​សេចក្តី​ត្រូវការ​សម្រាប់​ការងារ​បង្កបង្កើន​ផល​ក៏​ដូច​ជា​ការ​ប្រើប្រាស់​នៅ​រដូវប្រាំង​ខាង​មុខ ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

May be an image of 7 people