ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១១:១៤នាទី មានករណីសិស្សសាលាវិទ្យាល័យជាស៊ីមសាមគ្គី បង្កទំនាស់ ហិង្សាជិះម៉ូតូចេញពីសាលា ដេញធាក់ និងយកដុំថ្ម វាយគ្នានៅចំណុច មុខសាលាវិទ្យាល័យជាស៊ីមសាមគ្គី នៅតាមបណ្តោយផ្លូវ២៧១ រហូតដល់ស្តុបអូបែកក្អម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន០៤នាក់។
ជនរងគ្រោះឈ្មោះ ទ្រី ចរិយា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមសាមគ្គី និងឈ្មោះហៃ វឌ្ធ្យនា ភេទប្រុស មុខរបរសិស្សវិទ្យាល័យជាស៊ីមសាមគ្គី។

ជនបង្កឈ្មោះម៉ម ឧត្តម ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស, ធី សីហា ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សសាលាចំរើផល, ឈ្មោះយ៉ិន ប៊ុនហេង ភេទប្រុស ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សសាលាចំរើនផល, ឈ្មោះហន ចាន់ធី ភេទប្រុស មុខរបរសិស្សវិទ្យាល័យជាស៊ីមសាមគ្គី។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង បានសហការជាមួយកម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក ធ្វើកំណត់ហេតុ ណែនាំអប់រំ ធ្វើកិច្ចសន្យា និងឲ្យអាណាព្យាបាលមកធានាទើបសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
