ព្រះសីហនុ៖ នេះបើយោងតាមការបង្ហោះរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអោយដឹងថា៖
“សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ទាំងអស់មេត្តាជ្រាបថា៖ ដោយយោងទៅតាមស្ថានភាពទឹកភ្លៀង កាលពីយប់ម៉ិញមានការថមថយ រហូតមកដល់ព្រឹកនេះគឺទឹកបានស្រក់ផុតពីលើតួថ្នល់ ដូច្នេះរដ្ឋបាលខេត្ត សូមអនុញ្ញាតឱ្យធ្វើចរាចរ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ជាធម្មតាឡើងវិញ។ អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបជាព័ត៌មាន”៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ