រថយន្តហាយឡែនឌឺ បើកឡើងរង្វង់មូលវិមានឈ្នះឈ្នះ​បណ្ដាលរងការខូចខាត

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១០:៣៥នាទីយប់​ ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​ឈ្នះ​ឈ្នះ​ សង្កាត់​ព្រែកតាសេក​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់បេីករថយន្ត​ ហាយឡែនឌឺ​ ពាក់ស្លាកលេខភ្នំពេញ​ 2AL-0981 បុកឡេីងរង្វង់វិមានឈ្នះឈ្នះ​បណ្ដាលរងការខូចខាត​ មិនបណ្ដាលឲ្យរងរបួសនោះទេ​។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃអធិការដ្ឋាន​នគរបាល​ខណ្ឌជ្រោយចង្វារ​ ​ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

May be an image of car and text