បាត់ដំបង៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២២និង០០នាទី នៅចំណុចផ្សារហ៊ុយឡេង ក្រុមទី០៣ ភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង មានករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (យកកំប៉ុងខារ៉ាបាវដែលមិនទាន់គាស់គប់) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យ ០២នាក់ ១.ឈ្មោះ វ៉ាន់ រ៉ាវីន (ហៅ វីន) ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង និង២.ឈ្មោះ ហម តុងហាន់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកកំប៉ុងភេសជ្ជ:ខារ៉ាបាវមិនទាន់គាស់គប់ទៅលើជនរងគ្រោះ ១នាក់ឈ្មោះ ឯក ង៉ែត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិតាសាញ ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលអោយរងរបួសធ្ងន់ ត្រង់ភ្នែកខាងស្តាំ។
ក្រោយទទួលបណ្តឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន ជាអធិការនគរបាលស្រុកបវេល បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ១.ឈ្មោះ ឈ្មោះ វ៉ាន់ រ៉ាវីន ហៅវីន និង២.ឈ្មោះ ហម តុងហាន់ មកកាន់អធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីធ្វើការសាកសួរ ក្រោយពីសាកសួរជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាព យកកំប៉ុងខារ៉ាបាវគប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារជនសង្ស័យខឹងនិងអ្នកលក់សំបុត្រខនសឺតសួររឿងដដែលៗ។
នាពេលនេះ ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ