ទំនាក់ទំនងកម្ពុជា-អាម៉េរិក នឹងកាន់តែរឹងមាំខ្លាំងបើសិនភាគីទាំងពីរមានផលប្រយោជន៍ រួមកាន់តែធំ

0

ភ្នំពេញ៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅលើទឹកដីសហរដ្ឋអាមេរិក ក៏បានបង្ហាញនូវទំនាក់ទំនងរវាងអាម៉េរិក និងកម្ពុជា កាន់តែរឹងមាំងខ្លាំងក្លាថែមទៀត ពិសេសនោះភាគីទាំងមានផលប្រយោជន៍រួមគ្នាកាន់តែធំ។   នេះគឺជាការអះអាងរបស់ឯកឧត្តម  ហ្សង់ហ្រ្វង់ស័រ  តាន់ (Jean-Francois Tain) រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបតិបត្ដិការអន្ដរជាតិថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅព្រលានយន្តអន្តរជាតិភ្នំពេញ។

ឯកឧត្តម  ហ្សង់ហ្រ្វង់ស័រ  តាន់ បានថ្លែងបញ្ជាក់ថា៖ «ទំនាក់ទំនងកម្ពុជា-អាម៉េរិក នឹងរឹតតែរឹងមាំាខ្លាំងឡើយបើសិនកម្ពុជា និងអាម៉េរិកផ្តល់ប្រយោជន៍រួមគ្នាកាន់តែធំ និងមានផលប្រយោជន៍កាន់តែច្រើន ទោះជាផលប្រយោជន៍សេដ្ឋកិច្ច  នយោបាយ ឬភូមិសាស្ត្រានយោបាយក្តី»។ ការថ្លែងបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីបែបនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងក្នុងជំនួបជាមួយអ្នកធុរកិច្ចអាម៉េរិក ដែលបានបញ្ចុះបញ្ចូលអ្នកវិយោគអាម៉េរិកឱ្យមកដល់បណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ទៀតថា ក្នុងជំនួបជាមួយបងប្អូនប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក សម្ដេចធិបតីក៏បង្ហាញពីការសាមគ្គីភាពរវាងខ្មែរនិងខ្មែរផងដែរ ដោយធ្វើការពង្រឹងរវាងខ្មែរនៅក្រៅស្រុក និងខ្មែរនៅក្រៅស្រុកដែលបង្ហាញពីការរួមគ្នាដើម្បីអនាគតរួមមួយ សម្រាប់ប្រជាជាតិតែមួយ។ ឯកឧត្តមរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការក្រសួងការបរទេសបានគូសបញ្ជាក់ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយលោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទី សហរដ្ឋអាមេរិក ដែលភាគីទាំងពីរសុទ្ធតែបង្ហាញពីចំណងមិត្តភាពកាន់តែប្រសើរ ទោះបីជាមិនទាន់និយាយអំពីប្រទេសទាំងពីរកាន់ដៃគ្នានោះដែរ។ ឯកឧត្តមគូសបញ្ជាក់បន្ថែមថា៖ «យើងមិនទាន់និយាយពីវិធីនិងមធ្យោបាយដើម្បីឱ្យប្រទេសទាំងពីរចាប់ដៃគ្នាឱ្យជាប់ដើរតាមទិសដៅតែមួយនោះទេ  ប៉ុន្តែខ្ញុំយល់ឃើញថាយើងគូរតែមានសុទ្ធិដ្ឋិនិយមរវាងកម្ពុជា និងអាម៉េរិកក្នុងចាប់ដៃរលាក់ជាមួយគ្នាផលប្រយោជន៍រួមគ្នាលើសេដ្ឋកិច្ច ឬភូមិសាស្ត្រនយោបាយ»។

ឯកឧត្តមបានឱ្យដឹងទៀតថា មកដល់ពេលនេះកម្ពុជា និងអាម៉េរិកបានមើលឃើញថា មានប្រយោជន៍មួយចំនួនផងដែរ ដូចជាទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។ ជាក់ស្តែងនៅឆ្នាំ២០២២ កន្លងមក ទំហំពាណិជ្ជកម្មកម្ពុជា និង អាម៉េរិកមានប្រមាណ១៣,៥ប៊ីលានដុល្លារអាម៉េរិក ហើយអាចនឹងរីកធំជាងនេះ។ ទាក់ទងនឹងចំណុចទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះជាកក្តាសន្យានុម័តមួយដែលបង្ហាញថាកម្ពុជា-អាម៉េរិក អាចនឹងបោះពួយទៅមុខបន្តទៀត។

ឯកឧត្តមរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីបានអះអាងបន្ថែមថា ចាប់ពីពេលនេះតទៅ កម្ពុជា ត្រូវធ្វើការទំនាក់ទំនងជាមួយប្រទេសមហាអំណាចមួយនេះគឺធ្វើយ៉ាងណាចាប់យកការធ្វើវិនិយោគឱ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើន៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា