បុរសម្នាក់ មានវិបត្តិផ្លូវចិត្តសម្រេចចិត្តបញ្ចប់ជីវិតដោយ ចងកសម្លាប់ខ្លួន

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​អូរ​ព្រែក​ទាល់ ភូមិ​ព្រែក​ទាល់ ឃុំ កោះ​ជី​វាំង ស្រុក ឯក​ភ្នំ ខេត្តបាត់ដំបង មាន​ករណី​មនុស្ស​ធ្វើ​អត្តឃាត (​ចងក​សម្លាប់​ខ្លួន​) កើតឡើង​មួយ​លើក សាកសព​ជន​រង​គ្រោះ​ឈ្មោះ ស៊ុម ផា​ន់ ភេទ ប្រុស អ​អាយុ​៥៩​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។

តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មាន​វិ​បត្ត​ផ្លូវចិត្ត ក្នុង​ក្រុម​គ្រួសារ​ទើប​គិត​ខ្លី​សម្រេចចិត្ត​ចងក​បញ្ចប់ជីវិត​តែ​ម្តង​។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​នគរបាល​ផ្នែក​ជំនាញ​អធិការ​ស្រុក​ឯក​ភ្នំ សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ បាន​ចុះ​ត្រួតពិនិត្យ​និង​វិភាគ​ទីកន្លែង​កើតហេតុ​លើ​ជន​រង​គ្រោះ​ឈ្មោះ ស៊ុម ផា​ន់ ពិតជា​ចងក​សម្លាប់​ខ្លួន​ស្លាប់​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់ ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ