ព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងថា មានសាកសពអ្នកនេសាទម្នាក់ឈ្មោះ សោ ណុប ភេទប្រុស អាយុ៣៣ឆ្នាំ នៅឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អណ្តែតមកលើឆ្នេររាមនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជាកូនដៃទូក បានបាត់ខ្លួនក្នុងសមុទ្រកាលពីថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយមិនដឹងមូលហេតុពេលជនរងគ្រោះកំពុងនៅលើទូកតែម្នាក់ឯង ក្នុងសមុទ្រម្តុំឃ្លង ចន្លោះកោះតាគៀវ រហូតមកដល់ថៃ្ង២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០ នាទីព្រឹក ទើបប្រទះឃើញសាកសពនៅចំណុច ឆ្នេរសមុទ្ររាម ក្បែរព្រះនារាយណ៍ ។

ផ្អែកតាមរបាយការណ៍ក្រោយត្រួតពិនិត្យធ្វើកោសល្យវិច្ចយ័ សមត្ថកិច្ចអះអាងថាជនរងគ្រោះស្លាប់ដោយលង់ទឹក និងបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារតាមនិតិវិធី៕
ប្រភព៖ Huy Bunleng News
