​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ដកហូត​បាន​កាំភ្លើង​ច្នៃ​៤​ដើម​ និង​ថ្នាំ​ញៀន​៤៦​គ្រាប់​

0

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​-​ប្រឆាំង​គ្រឿងញៀន សហការ​ពី​កម្លាំង​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ចុះ​ស្រាវជ្រាវ​និង​បង្ក្រាប​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន និង ប្រើប្រាស់​អាវុធ​ខុសច្បាប់ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។

ជនសង្ស័យ​ឈ្មោះ ១-​ឈ្មោះ អូ ទាវ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ទីលំនៅ​ភូមិ​តា​អុង​កើត ឃុំ​រលួស ស្រុក​ស្វាយចេក ត្រួតពិនិត្យ​ឃើញ​មាន អាវុធ​ខ្លី ម៉ាក SIG SAUR P320 ចំនួន​០១​ដើម មាន​បង់​២ និង​គ្រាប់ ៤៦​គ្រាប់ និង ២-​ឈ្មោះ ឡុ​ន សុ​លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​ភូមិ​គោក​រកា ឃុំ​តា​បែន ស្រុក​ស្វាយចេក​។

ដកហូត​វត្ថុ​តាង​រួម​មាន ៖ -​កូនជញ្ជីង​ចំនួន​២, -​កាំភ្លើងខ្លី​ឆ្នៃ​ចំនួន​១ -​កាំភ្លើង​វែង​ឆ្នៃ​ចំនួន​៣​ដើម​-​គ្រាប់កាំភ្លើង​អាកា ចំនួន​៩​គ្រាប់ និង​បង់​ចំនួន​១ -​បំពង់​កែវ​សម្រាប់​ជក់​គ្រឿងញៀន​ចំនួន​២ -​សំបក​ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​, -​ដែកកេះ​ច្នៃ​សម្រាប់​ជក់​គ្រឿងញៀន​ចំនួន​២០ ។

ក្រោយ​សួរនាំ នៅ​រសៀល​រួច នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង កម្លាំង​ជំនាញ បាន​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ច្បាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ