ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង០៣:០០ទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ២ បានឃាត់ជនសង្ស័យម្នាក់ ពីបទទំលុះទម្លាយផ្ទះចូលលួចសម្ភារៈ នៅចំណុចផ្ទះលក់សម្ភារៈ និងគ្រឿងទេស នៅផ្លូវ ២០៥ កែងផ្លូវ ៣៨៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
