ស្ទឹងត្រែង៖ ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២២ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសៀមបូក បានបង្ក្រាប ករណីប្រើប្រាស់និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិ/ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យឈ្មោះ មុល ប្រាក់ហូ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ចាប់យកវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៍ស (ICE)ចំនួន ០១កញ្ចប់តូច (មិនទាន់ថ្លឹង) និងម៉ូតូរ៉ឺម៉ក ០១គ្រឿង ។បច្ចុប្បន្នបានបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕


