ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមប្រឆាំងល្មមចេះគិតអំពីនយោបាយ និងផ្លូវច្បាប់នៅអង្គការសហប្រជាជាតិហើយ ដោយនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ គេមិនរើសអើងរវាង ហ៊ុន សែន និង ហ៊ុន ម៉ាណែត ឬអ្នកណានោះទេ ឱ្យតែអ្នកនោះជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជា គេផ្តល់ឱកាសឱ្យឡើងថ្លែងដូចប្រទេសជាសមាជិក ផ្សេងទៀតដែរ។


នៅលើបណ្ដាញហ្វេសប៊ុក នាព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ “នៅមហាសន្និបាតអង្គការ សហប្រជាជាតិ ឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ។ ខ្ញុំនៅតាមដាននាយករដ្ឋមន្ត្រីកម្ពុជាថ្លែង នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិបន្ទាប់ ពីគាត់បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីព្រឹកមិញ។


ក្រុមប្រឆាំងល្មមចេះគិតអំពីនយោបាយ និងផ្លូវច្បាប់ហើយ។ នៅអង្គការសហប្រជាជាតិ គេមិនរើសអើងរវាងហ៊ុន សែន និង ហ៊ុន ម៉ាណែត ឬអ្នកណានោះទេ ឱ្យតែអ្នកនោះជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជា គេផ្តល់ឱកាសឱ្យឡើងថ្លែងដូចប្រទេសជាសមាជិកផ្សេងទៀតដែរ”៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា